ប្រធាន​មន្ទីរទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ បានចូលរួមជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកម៉ាឡៃ

បន្ទាយមានជ័យ, ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោក ខុន សុខុម ប្រធាន​មន្ទីរទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ បានចូលរួមជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ កងអនុសេនាធំទី១ ផ្នែកសឹករងស្រុកម៉ាឡៃ ក្រោមអធិបតីភាពលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។