កិច្ចប្រជុំពិនិត្យវាយតម្លៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ឆ្នាំ២០១៧

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិ បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃមន្ត្រីរាជការស្នើសុំ ដំឡើងថ្នាក់ ឋានន្តរស័ក្តិប្រចាំឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួង ។

កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងថ្នាក់មន្ទីររាជធានី ខេត្ត ដើម្បីចូលរួមពិនិត្យ ពិភាក្សា និងវាយតម្លៃលើសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ ស្របតាមគោលការណ៍ច្បាប់ ។