លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីប្រកាសតែងតាំងឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ១០/០៥/២០១៩16/05/2019 624 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ព្រឹកថ្ងៃសុក្រ ៧កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមក្នុងពិធីប្រកាសតែងតាំងឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសឯកឧត្ដម សួន បវរ ដែលទទួលភារកិច្ចថ្មី ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិករាជរដ្ឋាភិបាល លោក លោកស្រីប្រធានមន្ទីរ-អង្គភាព ក្រុង-ស្រុក ជុំវិញខេត្ត។