មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យប្រាសាទបល្ល័ង្ក ១៧/០៥/២០១៩19/05/2019 600 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្កំពង់ធំ, ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យប្រាសាទបល្ល័ង្ក ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដែលមានការចូលរួមពី លោកស្រី នាយផ្នែកចរាចរណ៍តំណាងអធិការស្រុកប្រាសាទបល្ល័ង្ក លោកនាយកសាលា លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៦០៨ នាក់ ស្រី៣០៩ នាក់។