ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សា​អំពី​កម្រិត និងប្រធានបទសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈអធិការកិច្ច 

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មការ​រៀបចំ និងកំណត់អំពីកម្រិត និងប្រធានបទសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈអធិការកិច្ច បានរៀបចំកិច្ចប្រជុំ ដើម្បី​ពិភាក្សា​អំពី​កម្រិត និងប្រធានបទសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈអធិការកិច្ច នៅទីស្តីការក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំ និងកំណត់អំពីកម្រិត និងប្រធានបទសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈអធិការកិច្ច។