កញ្ញា សោម សុភ័ណ្ឌ ធ្វេីបទបង្ហាញស្តីពីលទ្ធផលនៃការចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសលេីប្រធានបទ “ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណ:” នៅវិទ្យាស្ថានជាតិអធិការកិច្ច ២០/០៦/២០១៩ 2380 នាយកដ្ឋានអធិការកិច្ចទី៣, វគ្គបណ្តុះបណ្តាល ទីស្តីការក្រសួង, ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ កញ្ញា សោម សុភ័ណ្ឌ មន្រ្តីរាជការ នាយកដ្ឋានអធិការកិច្ចទី៣ បានធ្វេីបទបង្ហាញស្តីពីលទ្ធផលនៃការចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសលេីប្រធានបទ “ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណ:” នៅវិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការអញេីញចូលរួមពី លោក តុង វណ្ណះ ប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ព្រមទាំងមន្រ្តីរាជចំណុះអោយអគ្គនាយកដ្ឋានអធិការកិច្ច។