នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង,​ ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ បានចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្រុក លោកមេឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣៦៨នាក់ ស្រី ១៨៧នាក់ ៕