លោកជំទាវ យ៉ក់ ណារ៉េត អនុរដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ សពលោកជំទាវ ស៊ឹង ស៊ីយុត ២៧/០៧/២០១៩ 1102 គោរព្ធវិញ្ញាណក្ខន្ធ, លោកជំទាវ យ៉ក់ ណារ៉េត លោកជំទាវ យ៉ក់ ណារ៉េត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរព្ធវិញ្ញាណក្ខន្ធ លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០ព្រឹក ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ យក់ ណារ៉េត ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ជូនចំពោះក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធរបស់លោកជំទាវ ស៊ឹង ស៊ីយុត បានទៅកាន់សុគតិភពជានិច្ចនិរន្តន៍តរៀងទៅ៕