ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ដឹកនាំកិច្ចប្រជុំត្រៀមចូលរួមពិភាក្សាកម្រិតថ្នាក់ដឹកនាំ អំពីគម្រោងផែនការថវិកា ឆ្នាំ២០២០ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១៤/០៨/២០១៩ 585 កិច្ចប្រជុំ, ទីស្ដីការក្រសួង រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមពិភាក្សាកម្រិតថ្នាក់ដឹកនាំ អំពីគម្រោងផែនការថវិកា ឆ្នាំ២០២០ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ខាងមុខ ៕