វិទ្យាស្ថាន​ជាតិអធិការកិច្ច​ចូលរួមជាមួយអង្គការ​ Asia Foundation សម្ភាសន៍ជ្រេីសរេីស​ក្រុមហ៊ុនប្រឹក្សាយោបល់​ សម្រាប់ផ្តល់ការបណ្តុះបណ្តាលមន្ត្រីរាជការ​នៃក្រសួង ទ.រ.ព.អ

រាជធានីភ្នំពេញ,​ ថ្ងៃសុក្រ​ ៨រោច​ ខែស្រាពណ៍​ ឯកស័ក​ ពុទ្ធសករាជ​២៥៦៣​ ត្រូវនឹងថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៩​ លោក ឈុន មករា នាយករង​វិទ្យាស្ថាន​ជាតិអធិការកិច្ច​ និងលោក នង សុភាព ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ បានចូលរួមជាមួយអង្គការ​ Asia Foundation ដេីម្បីសម្ភាសន៍ជ្រេីសរេីស​ក្រុមហ៊ុនប្រឹក្សាយោបល់​ សម្រាប់ផ្តល់ការបណ្តុះបណ្តាលមន្ត្រីរាជការ​ នៃក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា​-ព្រឹទ្ធសភា​ និងអធិការកិច្ច​ លេីជំនាញ​“សិក្សាស្រាវជ្រាវ (Research)”។