វិទ្យាស្ថាន​ជាតិអធិការកិច្ច បើកវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «គណនេយ្យ» ជំនាន់២ វគ្គ៦ កម្រិត១

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ វិទ្យាស្ថាន​ជាតិអធិការកិច្ច បានបើកវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «គណនេយ្យ» ជំនាន់២ វគ្គ៦ កម្រិត១ ជូនមន្រ្ដីរាជការ​ក្រសួង​ទំនាក់ទំនងជាងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចចំនួន ៤១នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ០៥ថ្ងៃ ចាប់ទី២៦ ដល់​ថ្ងៃ​៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។