ឯកឧត្តម អួន មេងឈាន់ ចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យ៦៤ អនក្រ.បក អនុក្រឹត្យ០៦ អនក្រ.បក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ២៦/០៨/២០១៩ 797 នាយកដ្ឋានតាមដានការអនុវត្តច្បាប់, សៀមរាប, ឯកឧត្តម អួន មេងឈាន់ ខេត្តសៀមរាប, ថ្ងៃចន្ទ១១រោច ខែស្រាពណ៌ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ ឯកឧត្តម អួន មេងឈាន់ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានតាមដានការអនុវត្តច្បាប់ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកនាយកដ្ឋានអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់ និងគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារ តំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យ០៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៤ ស្តីពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។