ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និងអាជ្ញាធរខេត្តកំពត បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅស្រុកទឹកឈូ

|

ខេត្តកំពត៖ រសៀលថ្ងៃសុក្រ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និងអាជ្ញាធរខេត្តកំពត បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» នៅស្រុកទឹកឈូ ខេត្តកំពត ស្ថិតក្នុងសាលសាលាខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ ថាក់ ឡានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​អធិការកិច្ច និង​មានការអញ្ជើញចូលរួមពី ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ ឯម​ ហ៊យ និង​ ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត និង លោកអគ្គនាយករង​ លោកប្រធាននាយកដ្ឋានលោកប្រធានមន្ទីរ អង្គភាព អភិបាលរងស្រុកទឹកឈូកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងសិស្សានុសិស្សសរុប ៣៦៣នាក់ (ស្ត្រី ១៣៩នាក់) ដោយបានឆ្លើយសំណួរពាក់ពន្ន្ធ័នឹងទិដ្ឋភាពច្បាប់និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ​ តំណាងអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ខេត្តកំពត​គ្រប់សំណួរ។

អត្ថបទទាក់ទង