កិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យលើការ​ងារ​គ្រប់គ្រង ដឹក​នាំ ការងារចាត់តាំង និងការត្រៀមធ្វើអធិការកិច្ចលើវិស័យសង្គមកិច្ចនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ

ទីស្តីការក្រសួង, ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបើកកិច្ចប្រជុំមួយស្ដីពី ការត្រួតពិនិត្យលើការ​ងារ​គ្រប់គ្រង ដឹក​នាំ​ ការងារចាត់តាំង និងការត្រៀមធ្វើអធិការកិច្ចលើវិស័យសង្គមកិច្ចនៅតាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ក្រោមអធិបតីភាពឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងមានការ ចូលរួមដោយលោកជំទាវ វង់ មយូរា អនុរដ្ឋលេខាធិការ ឯកឧត្តម ឈួរ រស្មីឬទ្ធិ អគ្គនាយកអធិការកិច្ច ឯកឧត្តម សូផាត យុត្តិធន អគ្គនាយករង ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានអធិការកិច្ចទី៣។