គណៈប្រតិភូក្រសួងចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ២៧/០៨/២០១៩ 953 គណៈប្រតិភូក្រសួង, រាជធានីភ្នំពេញ, ឯកឧត្តម ស៊ឹម ស៊ូយុង រាជធានីភ្នំពេញ, នៅថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ឹម ស៊ូយុង អនុរដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។