លោកជំទាវ វង់ មយូរា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៣០/០៨/២០១៩16/04/2020 1034 ទីស្ដីការក្រសួង, ប្រជុំផ្សព្វផ្សាយ, យេនឌ័រ, លោកជំទាវ វង់ មយូរា លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសយេនឌ័រប្រចាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការក៏បានមានប្រសាសន៍ថា ៖ ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីបានផ្សព្វផ្សាយ ក៏ដូចជាបានណែនាំសាម៉ីខ្លួននីមួយៗដែលជាសមាសភាពក្នុងក្រុមការងារយែនឌ័រ និងបានជួបប្រជុំជាលើកដំបូង បន្ទាប់ពីសេចក្តីសម្រេចនេះបានចេញជាផ្លូវការ។ លោកជំទាវក៏បានណែនាំអំពីតួនាទីរបស់ក្រុមការងារយែនឌ័រ មានដូចជា ៖ ទី១ សម្របសម្រួល សហការ និងស្វែងរកការគាំទ្រថវិកា និងបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ ទី២ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកយែនឌ័រ ទី៣ កសាងផែនការប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់ព័ន្ធនឹងការងារយេនឌ័រ ទី៤ ត្រូវបញ្ជ្រាបនូវទស្សនៈយេនឌ័រក្នុងកម្មវិធីអភិវឌ្ឍន៍នានារបស់ក្រសួង ទី៥ តាមដាននិងសម្របសម្រួលដោះសា្រយនូវរាល់ការលំបាករបស់នារីនៅក្នុងក្រសួងឲ្យបានទាន់ពេលវេលា។ លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានរាយនាមក្នុងសេចក្តីសម្រេចនេះ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ក្នុងន័យជួយជ្រោមជ្រែងឲ្យការងារបច្ចេកទេសយែនឌ័ររបស់ក្រសួងដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់៕