វិទ្យាស្ថានជាតិអធិការកិច្ចបានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញអធិការកិច្ចបឋម ស្ដីពី «គណនេយ្យ» ជំនាន់២ វគ្គ៦ កម្រិត១

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ចបានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញអធិការកិច្ចបឋម ស្ដីពី «គណនេយ្យ» ជំនាន់២ វគ្គ៦ កម្រិត១។ ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងសិក្ខាកាមចំនួន ៤១នាក់ មកពីក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំង២៥ រាជធានីខេត្ដ។