លោក សោម​ សុជាតា​ ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ឆ្នាំង​ ដឹកនាំក្រុមការងារចម្រុះខេត្ត ចុះពិនិត្យ​ស្ថានភាព​ទីតាំង​ដី​ត្រៀម​បំលាស់ទី​របស់​ប្រជាពលរដ្ឋរស់នៅលិចទឹក មករស់នៅលើគោក ស្ថិតនៅស្រុក​រលាប្អៀរ

ខេត្តកំពង់ឆ្នាំង, ថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក សោម​ សុជាតា​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកំពង់ឆ្នាំង​ បានដឹកនាំក្រុមការងារចម្រុះខេត្ត ចុះពិនិត្យ​ស្ថានភាព​ទីតាំងដីត្រៀមបំលាស់ទីរបស់ប្រជាពលរដ្ឋរស់នៅលិចទឹក មករស់នៅលើគោក ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរសាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីររ៉ែ និងថាមពលខេត្ត, មន្ទីរឧស្សហកម្ម និងសប្បកម្មខេត្ត, មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរអប់រំ យុវជន និងកីឡា , នាយករងរដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត,​ អាជ្ញាធរក្រុងកំពង់ឆ្នាំង។