វេទិកាសាធារណៈស្តីពី ការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរ​ពី​ប្រជាពលរដ្ឋនៅស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង, ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋាន​ទំនាក់​ទំនង​រាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈស្តីពី ការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរ​ពី​ប្រជាពលរដ្ឋនៅវត្តសំពៅលូន ឃុំអង្គរបាន និងឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពិធីនេះប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម អ៊ូច សុខុន ស្នងការ នៃស្នងការដ្ឋានខេត្តបាត់ដំបង និងមានការអញ្ចើញចូលរួមពី ស្នងការរងខេត្ត អភិបាលរងស្រុកសំពៅលូន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យចំណុះរបស់រដ្ឋបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមានការចូលរួមពីសមាជិក សមាជិការក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៤២នាក់ /ស្រ្តី ២៣៧នាក់។