លោក ឯម រតនះ អនុប្រធាន​មន្ទីរ​ ទ.រ.ព.អ ខេត្តតាកែវ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ របស់​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ

ខេត្តតាកែវ,​ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តតាកែវ​ លោក ឯម រតនះ អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សណន របស់រាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំលេខ ០០១ សណន របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសេចក្តីសម្រេចលេខ ១២២ សសរ របស់គណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា​ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។