មន្ទីរ ទ.រ.ព.អ ខេត្តពោធិ៍សាត់ ចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង កងកម្លាំង យុវជន ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្រុងពោធិ៍សាត់ ១៨/០៩/២០១៩ 799 គ្រោះធម្មជាតិ, ពោធិ៍សាត់ ខេត្តពោធិ៍សាត់, ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ លោក វេត វិសេសបញ្ញា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ និងមន្រ្តីរាជការក្រោមឱវាទ បានចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង កងកម្លាំង យុវជន ក្នុងសកម្មភាពចែកការ៉ុង និងជួយជាកំលាំងច្រកខ្សាច់ ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។