វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញអធិការកិច្ចបឋម ស្ដីពី «ការគ្រប់គ្រងការងាររដ្ឋបាល» ជំនាន់២ វគ្គ៧ កម្រិត១ ២១/០៩/២០១៩13/10/2019 811 វគ្គបណ្តុះបណ្តាល, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញអធិការកិច្ចបឋម ស្ដីពី «ការគ្រប់គ្រងការងាររដ្ឋបាល» ជំនាន់២ វគ្គ៧ កម្រិត១ ។ ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការ និងសិក្ខាកាមចំនួន ៤០នាក់ មកពីក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទាំង២៥រាជធានីខេត្ដ។