លោក វេត វិសេសបញ្ញា និង​មន្ត្រី​នៃ​មន្ទីរ ទ.រ.ព.អ​ ខេត្តពោធិសាត់ ដឹកនាំ​យុវជន​ចូល​រួម​ច្រកបាវខ្សាច់​ទប់ទឹក​ជំនន់ និង​នាំ​យក​អង្ករចែក​ជូន​ប្រជាពលរដ្ឋរងគ្រោះ

ខេត្ត​ពោធិ៍សាត់,​ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមមតិចង្អុលការ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់តាំងលោក វេត វិសេសបញ្ញា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ ខេត្តពោធិសាត់ និងមន្ត្រីក្រោមឱវាទ ដឹកនាំ​យុវជន​ចូល​រួម​ច្រកបាវខ្សាច់ទប់ទឹកជំនន់ដែលហៀរពីស្ទឹងបន្ទាន់ និងនាំយកអង្ករចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។