គណៈប្រតិភូក្រសួងដឹកនាំដោយ ឯកឧត្តម ប៊ូ បូរិន ចុះតាមដានត្រួតពិនិត្យការអនុវត្ត ប្រកាសលេខ០៨៧ និងប្រកាសលេខ៩៦៥ នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ, ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងដឹកនាំដោយ ឯកឧត្តម ប៊ូ បូរិន ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង តាមដានការអនុវត្តច្បាប់ ចុះតាមដានត្រួតពិនិត្យការអនុវត្ត ប្រកាសលេខ០៨៧ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ជាមួយក្រុមហ៊ុនតូតាល់ហូមអេនធើប្រាយ (ធី.អេច.អុី)ឯ.ក នៅខេត្តបន្ទាយមានជ័យ។