វិទ្យាស្ថានជាតិអធិការកិច្ច បានបើកវគ្គបណ្ដុះបណ្តាលបឋម ស្តីពី សវនកម្ម ០៤/១១/២០១៩ 1312 វគ្គបណ្តុះបណ្តាល ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបានបើកវគ្គបណ្ដុះបណ្តាលបឋមវគ្គទី ៨ កម្រិត ១ ស្តីពី សវនកម្ម នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីក្រសួង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា ៖ វគ្គបណ្តុះបណ្តាលស្តីពី សវនកម្ម នេះ គឺមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ វគ្គនេះក៏ត្រូវបានឧទ្ទេសនាមដោយសាស្ត្រាចារ្យ ឈ្មោះ ថង សុខុម សាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលជាអ្នកដែលមានជំនាញសវនកម្ម និងមានបទពិសោធន៍យ៉ាងច្រើនជាមួយស្ថានប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលផងដែរ។ ឯកឧត្តមនាយកវិទ្យាស្ថានក៏បានសំណូមពរឲ្យមន្ត្រីរាជការទាំងអស់ត្រូវគោរពតាមពេលវេលាក្នុងការសិក្សា បើមិនដូច្នោះទេ ពុំទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សានៅថ្ងៃបិទវគ្គឡើយ ជាពិសេស ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវការឧទ្ទេសនាមរបស់លោកគ្រូ ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងនាមជាមន្ត្រីអធិការកិច្ច ។