មន្ទីរ ទ.រ.ព.អ ខេត្តកំពង់​ធំ សហការជាមួយមន្ទីរមានសមត្ថកិច្ចខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យតាំងក្រសាំង

ខេត្តកំពង់​ធំ, ថ្ងៃព្រហស្បតិ៍ ៩កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន ១,៦៧៦ នាក់ ស្រី ៩៣៣នាក់។