ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ ទ.រ.ព.អ ខេត្ត​កំពង់​ស្ពឺ ដឹកនាំប្រជុំ​ធ្វើ​កំណត់ហេតុ​សាកសួរ​ដើមបណ្ដឹងពាក់ព័ន្ធករណីទំនាស់ដីធ្លីស្ថិតនៅភូមិតាំងរបង

ខេត្ត​កំពង់ស្ពឺ,​ ថ្ងៃព្រហស្បតិ៍ ០១រោជ ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារ​មន្ទីរ​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បាន​ប្រជុំ​ធ្វើ​កំណត់ហេតុសាកសួរដើមបណ្ដឹង ដើម្បីបំភ្លឺ និងផ្តល់រាល់ឯកសារពាក់ព័ន្ធករណីទំនាស់ដីធ្លីស្ថិតនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។