លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម ចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារជួបការលំបាក ១៧/១២/២០១៩20/12/2019 873 កំពង់ចាម, ការងារសង្គម ខេត្តកំពង់ចាម, ថ្ងៃអង្គារ៍ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម បានចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ក្រោមការដឹកនាំដោយលោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។