លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខនាយការិយាល័យនៃស្នងការនគរបាលខេត្តស្វាយរៀង ២៤/១២/២០១៩25/12/2019 985 ការងារសង្គម, លោកជំទាវ ម៉ែន សំអ៊ីន លោកជំទាវ ម៉ែន សំអ៊ីន ទីប្រឹក្សាក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ លោក ភា សំអាត អាយុ ៥៨ឆ្នាំ បច្ចុប្បន្នជានាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងអាវុធជាតិពុល នៃស្នងការនគរបាលខេត្តស្វាយរៀង ដែលបាននឹងកំពុងសម្រាកព្យាបាលជម្ងឺដាច់សសៃឈាមបេះដូង (បច្ចុប្បន្នការវះកាត់ទទួលបានជោគជ័យ) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩។ បន្ទាប់ពីសួរសុកទុក្ខ លោក ភា សំអាត រួចមកលោកជំទាវក៏បានសួរសុកទុក្ខលោក ហី ពិសិដ្ឋ បច្ចុប្បន្នជាកម្មករសំណង់ អាយុ ៤២ឆ្នាំ មានជម្ងឺស្ទះសសៃឈាមបេះដូង ដែលបានសម្រាក់នៅបន្ទប់ជាមួយគ្នានោះផងដែរ (បច្ចុប្បន្នការវះកាត់ទទួលបានជោគជ័យ) ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាននាំយកថវិការបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់អ្នកទាំងពីរនាក់ផងដែរ និងបានជូនពរឲ្យអ្នកទាំងពីរនាក់ឆាប់បានជាសះស្បើយ និងបានត្រលប់ទៅបម្រើការងារជាធម្មតាវិញ៕