មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង​ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា​

ខេត្តព្រៃវែង,​ ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង​ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្រោមអធិបតីភាពលោក ផាត សុភិច ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច​ មានអ្នកចូលរួមសរុប៣៥០នាក់ ។