ការផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ៣០/០១/២០២០01/02/2020 938 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកបារាយណ៍ លោកអធិការរងស្រុកបារាយណ៍ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ លោកជំទប់ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសរុបចំនួន ១,៦៩៥នាក់ ស្រី ៩៥៥នាក់ ។