វិទ្យាស្ថានជាតិអធិការកិច្ចបានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពស្រាវជ្រាវ»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ វិទ្យាស្ថានជាតិអធិការកិច្ចបានរៀបចំពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពស្រាវជ្រាវ»។ ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ី ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្ដីរាជការ និងសិក្ខាកាមចំនួន ២០នាក់ មកពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។