ក្រុមការងារមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ស្ពឺ ធ្វើកំណត់ហេតុសាកសួរព័ត៍មានពាក់ព័ន្ធករណីទំនាស់ដីធ្លី ស្ថិតនៅភូមិស្រែគុយ ១០/០២/២០២០18/02/2020 644 កំពង់ស្ពឺ, បញ្ហាដីធ្លី ខេត្តកំពង់ស្ពឺ, ថ្ងៃអង្គារ ០៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និងតំណាងអន្តរវិស័យសាលាខេត្ត ដឹកនាំដោយឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បានធ្វើកំណត់ហេតុសាកសួរព័ត៍មានជាមួយលោកអធិការរងស្រុកបសេដ្ឋ និងអ្នកដែលពាក់ព័ន្ធដើម្បីបំភ្លឺ និងផ្តល់រាល់ឯកសារពាក់ព័ន្ធករណីទំនាស់ដីធ្លី ស្ថិតនៅភូមិស្រែគុយ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕