មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាឃុំបឹង ស្រុកបារាយណ៍ ១៩/០២/២០២០ 769 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃអង្គារ៍ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកអធិការរងនគរបាលស្រុកបារាយណ៍ លោកមេឃុំបឹង សមាជិកក្រុមប្រឹក្សាឃុំ លោកប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹង និងប្រជាពលរដ្ឋសរុបចំនួន៨៣នាក់ ស្រី១៩ នាក់ ។