លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ចូលរួមពិធីសម្ភោធបេីកឱ្យប្រេីប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ ២៦/០២/២០២០27/02/2020 630 បន្ទាយមានជ័យ, ពិធីសម្ពោធ ខេត្តបន្ទាយមានជ័យ, ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ចូលរួមពិធីសម្ភោធបេីកឱ្យប្រេីប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤,១៦គ.ម (រួមទាំងផ្លូវច្រកព្រំដែន ៤កន្លែង ៨,៩៨គ.ម) ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។