មន្ទីរ ទ.រ.ព.អ ខេត្តស្វាយរៀង បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៏ផ្លូវគោក នៅវិទ្យាល័យមិត្តភាពកម្ពុជា-វៀតណាមព្រះពន្លា ០៣/០៣/២០២០04/03/2020 679 ផ្សព្វផ្សាយច្បាប់, ស្វាយរៀង ខេត្តស្វាយរៀង, ថ្ងៃចន្ទ ៩កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោក សឹង សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៏ផ្លូវគោក នៅវិទ្យាល័យមិត្តភាពកម្ពុជា-វៀតណាមព្រះពន្លា ស្ថិតនៅឃុំពន្លា ស្រុកកំពង់រោទិ៍ ដោយមានសហការជាមួយមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត លោកអធិការស្រុក ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ លោកនាយក នាយករងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៣៤៧នាក់ ស្រី ១៥៤នាក់។