មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រោលគោ ១៦/០៣/២០២០22/03/2020 1025 ផ្សព្វផ្សាយច្បាប់, ស្វាយរៀង ខេត្តស្វាយរៀង, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក សឹង សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ហ៊ុន សែន ក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អញ្ជេីញចូលរួមដោយ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៥៦៨នាក់ ស្រី ២៤៥នាក់។