កិច្ចប្រជុំពិភាក្សា និង​ផ្តល់យោបល់​លេីការ​ប្តូររូបរាង​គេហទំព័រ Website និងកម្មវិធី Application ថ្មីរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ទីស្តីការក្រសួង, ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបេីកអង្គប្រជុំពិភាក្សា និង​ផ្តល់យោបល់​លេីការ​ប្តូររូបរាង​គេហទំព័រ Website និងកម្មវិធី Application ថ្មីរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងក្រុមការងារព័ត៌មានវិទ្យា។