កិច្ចប្រជុំ «​តាមដាន​វឌ្ឍនភាព និង​លើក​ទិសដៅ​ការងារ​បន្ត​របស់​វិទ្យាស្ថានជាតិ​អធិការកិច្ច​»

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ វិទ្យាស្ថានជាតិ​អធិការកិច្ច​បានបើកកិច្ចប្រជុំ «តាមដានអំពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់វិទ្យាស្ថានជាតិអធិការកិច្ច» ក្រោមអធិបតីភាព ឯកឧត្ដម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ និងមានការចូលរួមដោយ ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថាន ព្រមទាំងមន្រី្ដក្រោមឱវាទទាំងអស់។