លោក សោម សុជាតា ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវករណីបណ្ដឹងប្រជាពលរដ្ឋ ២០/០៥/២០២០04/06/2020 639 កំពង់ឆ្នាំង, បញ្ហាដីធ្លី ខេត្តកំពង់ឆ្នាំង, ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង តំណាងឲ្យ ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យស្រាវជ្រាវករណីប្រជាពលរដ្ឋប្តឹងលោកមេឃុំលង្វែក មិនផ្ដល់សេវាជូនគាត់ ពាក់ព័ន្ធនឹងការមិនព្រមចុះហត្ថលេខាលើការលក់-ទិញដី ស្ថិតនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពី៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរមុខងារសាធារណៈខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, ទីចាត់ការអន្ដរវិស័យសាលាខេត្ត, អាជ្ញាធរស្រុកកំពង់ត្រឡាច និងភាគីពាក់ព័ន្ធ។