នាយកដ្ឋានផែនការ និងស្ថិតិ បើកកិច្ច​ប្រជុំ «ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆមាស​ទី១​ និងលើកទិសដៅ​ការងារ​បន្ត»

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានផែនការ និងស្ថិតិ បានបើកកិច្ចប្រជុំ ប្រចាំឆមាសទី១ ឆ្នាំ២០២០ «ដើម្បីត្រួតពិនិត្យ​លទ្ធផល​ការងារដែលសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត» ក្រោម​អធិបតីភាព ​ឯកឧត្ដម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានផែនការ និងស្ថិតិ។