លោក ប៊ុត ម៉ក់ ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបាត់ដំបង និងក្រុមការងារ​ សហការជាមួយអាជ្ញធរខេត្ត ចុះធ្វើការអង្កេត​ស្រាវជ្រាវ​ករណី​ដី​ទំនាស់​មួយ​កន្លែង​នៅ​​ស្រុក​សំឡូត

ខេត្តបាត់ដំបង,​ ថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ប៊ុត ម៉ក់ ប្រធានមន្ទីរ និងក្រុមការងារ​ សហការជាមួយអាជ្ញធរខេត្ត បានចុះធ្វើការអង្កេតស្រាវជ្រាវករណីដីទំនាស់មួយកន្លែងនៅ​ ភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង​ ករណីបណ្តឹងនេះមានការចូលរួមឆ្លើយបំភ្លឺពីរដ្ឋបាលស្រុក​ ភូមិបាលស្រុក​ នាយផ្នែករដ្ឋបាលព្រៃឈើ​ និង ម្ចាស់បណ្តឹង។