លោក ប៊ុត ម៉ក់ ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្ត​បាត់ដំបង ដឹកនាំ​ក្រុមការងារ​សហការ​ជាមួយ​អាជ្ញាធរខេត្ត ចុះ​ធ្វើ​​ការ​អង្កេត​ស្រាវជ្រាវ​ដី​ទំនាស់​នៅ​ភូមិ​ចម្លងរមាំងក្រោម

ខេត្តបាត់ដំបង,​ ថ្ងៃអង្គារ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ប៊ុត ម៉ក់ ប្រធាន​មន្ទីរ​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ​ សហការជាមួយអាជ្ញាធរខេត្ត ចុះធ្វើ​ការ​អង្កេតស្រាវជ្រាវដីទំនាស់នៅភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ដោយ​មានសមាសភាព​ចូលរួមពីអភិបាលរងស្រុកសំឡូត ភូមិបាលស្រុក ភូមិ ឃុំ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។