ក្រុមការងារ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្ត​កំពង់ស្ពឺ និង​តំណាង​ទីចាត់ការ​អន្ដរវិស័យ​សាលាខេត្ត ជួប​ជាមួយ​ភាគី​បណ្ដឹង​ពាក់ព័ន្ធ​ករណី​ទំនាស់ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ត្រពាំងក្អែក

ខេត្ត​កំពង់ស្ពឺ, ថ្ងៃសុក្រ ០៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក. ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ​មន្ទីរ​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និងតំណាងទីចាត់ការអន្ដរវិស័យសាលាខេត្ត ដឹកនាំដោយឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បានជួបជាមួយភាគីបណ្ដឹងពាក់ព័ន្ធករណីទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅភូមិត្រពាំងក្អែក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕