លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ នាំយកថវិការបស់ ឯកឧត្ដម លីវ សុភក្ត្រា ប្រគល់ជូនរដ្ឋបាលសង្កាត់និមិត្ត សម្រាប់រៀបចំប្រព័ន្ធលូ ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ២៩/០៦/២០២០29/06/2020 1552 បន្ទាយមានជ័យ, ឯកឧត្ដម លីវ សុភក្ត្រា បន្ទាយមានជ័យ៖ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រី្តក្រោមឱវាទ និងមានការចូលរួមពីមន្ទីរអង្គភាពផ្សេងទៀត ដេីម្បីនាំយកថវិការបស់ ឯកឧត្ដម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ២២ ៥០០ ០០០ រៀល ប្រគល់ជូនរដ្ឋបាលសង្កាត់និមិត្ត ដេីម្បីរៀបចំប្រព័ន្ធលូនៅចំណុចភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលប្រជាពលរដ្ឋក្នុងភូមិនោះកំពុងជួបការលំបាកក្នុងការធ្វេីដំណេីរឆ្លងកាត់ភូមិ ជាពិសេសនៅក្នុងរដូវវស្សា៕