លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ០៨វត្ត នៅខេត្តកណ្តាល ០២/០៧/២០២០02/07/2020 727 កណ្ដាល, ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកឧកញ៉ា ផែរ ហុកឈួន និង លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសិកា តាំង បាក់ ហៀង ដោយមានការចូលរួមពីសំណាក់ពី ឯកឧត្តម លោកជំទាវ ឧកញ៉ា និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៨វត្ត រួមមាន ៖ វត្តព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅវត្តវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីនោះដែរ លោកជំទាវក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចម្រើន។ លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកជំទាវបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្មតាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ទៀនព្រះវស្សា ទេយ្យវត្ថុ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកឧកញ៉ា ផែរ ហុកឈួន និង លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសិកា តាំង បាក់ ហៀង ព្រមទាំងពុទ្ធិស័ទ្ធចំណុះជើងវត្ត បានប្រគេន ០៨វត្ត រួមមាន ៖ បច្ច័យមួយចំនួន ទៀនព្រះវស្សា ១គូរ ផ្ទិល ១ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មីម៉ាម៉ា ១កេសធំ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស ទឹកដោះគោ ១កេស ស្ករ ស ២៥គីឡូក្រាម តែស្លឹក ២គីឡូក្រាម ទឹកត្រី ១ឡូ ទឹកស៊ីអ៊ីវ ១កេស អំបិល ១០គីឡូក្រាម ត្រីខ ១កេស ត្រីងៀត ត្រីហើម ៥គីឡូក្រាម សាច់ក្រក ២គីឡូក្រាម នំ អេបីស៊ី ១ធុង ផ្លែឈើ ១កន្ត្រក គ្រាប់ស្វាយចន្ទី ២គីឡូក្រាម ម្ស៉ៅស៊ុប ១ដុំ និងបានចែកទៀនដល់ប្រជាពលរដ្ឋជាង ២០០នាក់ ដោយក្នុងម្នាក់ទទួលបាន សារ៉ុង ១ និងថវិកាមួយចំនួន។