កិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារអធិការកិច្ច របស់នាយកដ្ឋានអធិការកិច្ចទី២ ដែលបានចុះបេសកកម្មកន្លងមក កិច្ចប្រនេះដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីប្ញទ្ធិ រដ្ឋលេខាធិការ

|

ទីស្ដីការក្រសួង៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម ឈួរ រស្មីប្ញទ្ធិ រដ្ឋលេខាធិការ បានដឹកនាំកិច្ចការងាររបស់នាយកដ្ឋានអធិការកិច្ចទី២ ស្ដីពីការការឆ្លងរបាយការណ៍លទ្ធផលការងារអធិការកិច្ចដែលបានចុះធ្វើបេសកកម្មកន្លងមក។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម យី ម៉ៅ អនុរដ្ឋលេខាធិការ ឯកឧត្តម អួន ម៉េងឈាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអធិការកិច្ច លោក នាក់ សុខា ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃនាយកដ្ឋានអធិការកិច្ចទី២ផងដែរ៕

អត្ថបទទាក់ទង