លោក ខុន សុខុម បាននាំយកអង្ករចំនួន ៣តោន របស់ ឯកឧត្តម លីវ សុភក្ត្រា ប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត លេីការងារមនុស្សធម៌ ១៧/០៧/២០២០20/07/2020 814 បន្ទាយមានជ័យ, ឯកឧត្ដម លីវ សុភក្ត្រា បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ តំណាងឯកឧត្ដម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជេីញប្រគល់អង្ករចំនួន៣តោន ដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដេីម្បីបន្តចាត់ចែងបន្ទាយមានជ័យបន្ទាយមានជ័យក្នុងសម័យកាលជំងឺកូវីដ-១៩ និងកិច្ចការមនុស្សធម៌ផ្សេងៗជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាការឆ្លើយតប យ៉ាងយកចិត្តទុកដាក់ចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវ ផ្ដាំផ្ញើចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋ សប្បុរសជនគ្រប់មជ្ឈដ្ឋានឲ្យមានការរួបរួមសាមគ្គីគ្នាជាកម្លាំង ដើម្បីរួមចំណែករំលែកការលំបាក ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវវិបត្តិសាកលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏បានសម្ដែងអំណរគុណនិងកោតសរសើរ ចំពោះថ្នាក់ដឹកនាំនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងបានចាត់ទុកសកម្មភាពខាងលើ មិនអាចខ្វះបានឡើយ ពីការចូលរួមជំរុញលើកទឹកចិត្ត តាមរយៈអំណោយជាអង្ករ និងសម្ភារៈផ្សេៗ សកម្មភាពរបស់អាជ្ញាធរ ថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការការពារនិងបង្ការជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ។ លោក គាត ហ៊ុល ក៏បានបញ្ជាក់ទៀតថា អំណោយដែលជាអង្ករចំនួន៣តោននេះ គឺពិតជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីត-១៩ និងដើម្បីជួយរំលែក ការលំបាក ខ្វះខាត សម្រាប់ប្រជាពលរដ្ឋផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ នឹងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ដែលជាជំងឺរាតត្បាតជាសកល។