នាយកដ្ឋានអធិការកិច្ចទី៣ រៀបចំ​បេីក​វគ្គបណ្តុះបណ្ដាល​ផ្ទៃក្នុង​សម្រាប់​មន្ត្រីរាជការ​ក្នុង​នាយកដ្ឋាន

រាជធានីភ្នំពេញ,​ ថ្ងៃចន្ទ ១៤កេីត​ ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ ២៥៦៤​ ត្រូវនឹងថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២០ នាយកដ្ឋាន​អធិការ​កិច្ចទី៣ បានរៀបចំបេីកវគ្គបណ្តុះបណ្ដាលផ្ទៃក្នុងសម្រាប់មន្ត្រីរាជការក្នុងនាយកដ្ឋាន ក្រោមប្រធានបទ​:​ “ការរៀបចំតាក់តែង​លិខិត​រដ្ឋបាល” ដែលធ្វេីបទបង្ហាញផ្ទាល់ដោយ​ ឯកឧត្តម​ តុង​ វណ្ណៈ​ ប្រធាននាយកដ្ឋានអធិការកិច្ចទី៣​។ វគ្គបណ្តុះបណ្តាលនេះ​ប្រព្រឹត្ដ​ទៅ​មាន​រយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់ លោក​-លោកស្រីអនុប្រធាននាយកដ្ឋាន​ ប្រធានការិយាល័យ​ អនុប្រធានការិយាល័យ​ និងមន្ត្រីក្រោមឱវាទទាំងអស់​។