មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរឃុំបាក់ស្នា ចុះផ្សព្វផ្សាយច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន ១៥/០៨/២០២០16/08/2020 888 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃសុក្រ ១០រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសហការជាមួយអាជ្ញាធរឃុំបាក់ស្នា ចុះផ្សព្វផ្សាយច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកមេឃុំ លោកជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ លោកនាយ នាយរង និងមន្រ្តីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ យុវជនឃុំ និងប្រជាការពារ សរុបចំនួន ៤៥នាក់ ស្រី០៧នាក់ ។